កម្មវិធីភាពជាអ្នកដឹកនាំយុវជនប្រចាំប្រទេសកម្ពុជា (Youth Excel)

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្មវិធីភាពជាអ្នកដឹកនាំយុវជនប្រចាំប្រទេសកម្ពុជា (Youth Excel) រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវនិងចំណេះដឹងថ្មីៗ របស់អង្គការដែលដឹកនាំដោយយុវជន និងយុវជនដែលធ្វើការក្នុងអង្គភាពដែលបម្រើប្រយោជន៍ដល់យុវជន។ ការស្រាវជ្រាវទាំងនេះផ្តោតលើ ការគាំទ្រដល់ជនជាតិដើមភាគតិច សុខភាពផ្លូវចិត្ត ការងារ ការប្រែប្រួលអាកាសធាតុ និងការអប់រំ។ សិក្ខាសាលានេះមានការចូលរួមជាកិត្តិយស្តពីតំណាងក្រសួងពាក់ព័ន្ធ(ក្រសួងការងារ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល) ទីភ្នាក់ងារជំនួយអាមេរិក USAID ដៃគូអភិវឌ្ឍន៍រួមមានអង្គការឃែរអន្តរជាតិកម្ពុជា(CARE Cambodia) អង្គការសុខភាពគ្រួសារអន្តរជាតិ(FHI360) អង្គការហ្វ័ររ៉ុមស៊ីវ(ForumCiv) អង្គការអន្តរជាតិខាងការងារ(ILO) អង្គការSave the Children អង្គការមូលនិធិអាស៊ី(The Asia Foundation) អង្គការCPDD ទីប្រឹក្សាផ្នែកស្រាវជ្រាវ និងយុវជន ជាដើម។ ភ្ញៀវកិត្តិយស្តបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់យុវជនក្នុងការដឹកនាំការស្រាវជ្រាវនេះឲ្យចេញជាលទ្ធផល ហើយបានផ្តល់ជាព័ត៌មានបឋមសំរាប់អ្នកធ្វើការសំរេចចិត្ត។ នេះជាជំហានដំបូងទៅរកការស្រាវជ្រាវធំៗនាពេលខាងមុខ។ ក្នុងនោះដែរ តំណាងក្រសួងដែលបានចូលរួមក៏បានបង្ហាញពីសកម្មភាពការងារនិងសេវានានាដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានរកឃើញផងដែរ និងរីករាយក្នុងការសហការបើយុវជនមានគំរោងស្រាវជ្រាវបន្តដើម្បីលទ្ធផលការស្រាវជាវអាចប្រើប្រាស់បានជាផ្លូវការកាន់តែប្រសើរ។ ក្រោមគម្រោង”ភាពជាដឹកនាំយុវជន” ដែលផ្តល់មូលនិធិដោយ U.S. Agency for International Development (USAID) តាមរយៈ International Research and Exchanges Board (IREX) និងសម្របសម្រួលដោយក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)។

#YouthExcel hosted the “Cambodia Grant Competition Showcase” on 6th October 2023, allowed young researchers from youth-led/youth-serving organizations who’ve completed their research with guidance from experts at IREX/Youth Excel Cambodia and Youth Council of Cambodia to present the research results. The research are on #indigenous support, #mentalhealth, #employment, #climate, and #education. Under the “Youth Excel” project, funded by U.S. Agency for International Development (USAID) through International Research and Exchanges Board (IREX).

The Coalition for Integrity and Social Accountability (CISA)ភូមិអុីមផេកបាត់ដំបង – Phum Impact BattambangAlumni for Soft-Skill Development – ASDក្រុមគោលដៅជីវិត#ACT– Alliance for Conflict Transformation Organization #Implementationresearch#YouthExcel#youthdevelopment#YouthParticipation

Leave a Comment

Your email address will not be published. Required fields are marked *