This survey was conducted among the existing target group of projects in ACT: Implementing Social Accountability Framework (ISAF) and Feminist in Action (FiA) right after got called from YCC in May 2023, who announce for the youth research topics relate to the environment and indigenous people, ACT found it useful and relate to the existing project of ACT which both of project will be end by November 2023 and April 2024.
The survey had been conducted from 25th July – 15th August 2023 for both quantitative Data and Qualitative data such as interviews face to face at field collected information, 27 focus group discussions (FGD), interview, and 13 key information interview and 104 (63 female) individual survey. The research found that high risk of environmental lost such as community forest 87% and 100% of local authority observed the high risk of forest loss. Moreover, 62% of the local authority effect by the land management issues.
To respond the issue, the government and NGO should keep support indigenous people to improve their knowledge in good governance, GBV, Environment, financial management especially at the remote areas. The youth should be empowered in the communities in social actions and social engagement. The local authority should support communities and respond issues on time through dialogues and forums. Direct support victim women and children and relate issues in communities.
July to September 2023, the implementation research was conducted to find out the impacts of the study major selection on desire and future employment market and the existing mechanisms of the study major selection and how it works for youth students toward their desire and future employment market among a sample size of 106 (women 57 and LGBTIQ 5) in Phnom Penh. Our research methodologies were FGD, KII, and IDI.
It was shown that the students chose study major by their own passions and favorites, by their parents and social impact. Some barriers were scholarship program, English language, popular major and financial support. The issues on employment experience are that they changed their jobs very often just for salary, not for their desired job, and due to bribery and connection they missed the opportunity to get a job.
We recommend to all relevant stakeholders including youth, parents, NGOs, private schools/universities, MoEYS and MoLVT should take those issues seriously, and support youth students and employees being able to choose their desired study major/job toward their future employment market. We are developing our innovative programme for youth development and diversity in education and employment and work closely with the stakeholders either technical or financial supports.
Superhero 2.0 is a social project organized by ASD – Alumni for Soft-Skill Development to learn feasibility, challenges, and required support of community-level for nonclinical mental health in order to empower young Cambodians to become agents of change through research-to-change elements and trauma-informed storytelling.
The project aims to engage young people and the immediate support system through research-to-change activities, including Key In-Depth Interview and Participatory workshop. Generated findings will be translated into knowledge products, which include but are not limited to one short film, one animation video, and a two-page research report.
Superhero 2.0 was also able to better understand the unique situations of each individual and community, which are often exacerbated by the systemic flaws, including more improvement on social security and the circular economy. Furthermore, the project also garnered insights on the feasibility and required support to establish community-level support for mental health, mainly through Youth-Led initiatives.
CISA’s program implementation and to understand the level of change in attitudes and knowledge of beneficiaries and stakeholders from the local to the national level through interviewing 350 ordinary people (60% women), interviewing 50 key people and conducting 5 focus group discussion, with about 50 participants where they came from CISA’s target province—Stung Treng and Pursat province.
As results, 82% of respondents could not identify about laws and policies of environment and climate change, with 81% of them showed that major change in their communities because human acted including illegal logging, air pollution, mining business, and water energy dam. With 75% of them said used get disasters and among those 57% said disasters affected to their family members on health, security, safety. 70% of them said that young people are the key actors and forces to engage citizens and local authorities to think about and make efforts on the environment sustainability, climate change and community health security issues.
To respond the environment issue, the government should consider youth are important as partners join inputs on policy development on climate change, climate change adaptation and sustainable environment. Government and stakeholders should encourage and empower youth involve in social works such as advocacy on climate change, climate change resilient and sustainable environment in Cambodia. We together should more planting trees, take care the remaining forests (forestry conservation), reduce the use of plastics, reduce the use of chemical fertilizers and no more illegal logging.
This implementation research aims to monitor and evaluate the Enterprise BTB starter program. The survey, focus group discussion, and key informative interview were used to collect the data from alumni, aspiring youth, parents, and stakeholders in August 2023 in Battambang province. The data were analyzed by MS Excel and Stata. This research indicates that network or friend, social media, and sharing workshops are the best way to get youth know about the program as well as register in the program. In terms of inclusiveness, directly approaching the community and network are sound methods for under-representing groups (LGBTQIA+, people with disabilities, and youth in rural areas). In master class, the financial record tool and price setting should be simplified. External mentors and experts should have real experience in business and availability. After the program alumni need resource linkage( funding , loan and investor), digital marketing and financial skills (price setting, cash flow recording, break event point). Therefore, Phum Impact Battambang should (1) shorten videos and caption by showing the impact story of our alumni (2) adjust attendance list and choose the comfortable venue for under-representing groups to help them feel included (3) provide the resource and skills support after the program.
លទ្ធផលស្រាវជ្រាវអំពីការវិភាគរហ័សបែបអន្តរវិស័យផ្តោតលើការការពារ និងយេនឌ័រ (IRGPA)
លទ្ធភាពទទួលបានការអប់រំរបស់យុវជននៅសកលវិទ្យាល័យក្នុងក្រុងភ្នំពេញ
របាយការណ៍របស់ USAID (2019) យុវជន ២៥% មានបញ្ហាប្រឈមនឹងការទទួលបានការអប់រំ ដែលធ្វើអោយពួកគេមានផលលំបាកក្នុងការស្វែងរកការងារធ្វើជាពិសេសយុវជននៅមកពីតាមទីជនបទ ស្ត្រី ជនជាតិដើមភាគតិច និងយុវជនមកពីគ្រួសារក្រីក្រដែលមកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ដូចនេះក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានអនុវត្តការស្រាវជ្រាវអំពីការវិភាគរហ័សបែបអន្តរវិស័យផ្តោតលើការការពារ និងយេនឌ័រ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីលទ្ធភាពក្នុងការទទួលបានការអប់រំ បញ្ហាប្រឈមក្នុងការទទួលបានការសិក្សា និងដំណោះស្រាយជាវិជ្ជមានសម្រាប់យុជនកម្ពុជាក្នុងក្រុងភ្នំពេញ។ ការសិក្សាស្រាវជ្រាវនេះត្រូវបានអនុវត្តដោយក្រុមគោលដៅនៃការសិក្សាគឺជាមួយយុវជនដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សាក្នុងរាជធានីភ្នំពេញ។
ការសិក្សានេះបានអនុវត្តដោយប្រើវិធីសាស្ត្របែបគុណវិស័យដោយមានការស្រាវជ្រាវឯកសារ និងទិន្នន័យក្នុងរបាយការណ៍ដែលមានស្រាប់ មានមានក្រុមគោលដៅចូលរួមចំនួន ៣០ (ស្រី១៤នាក់)។ ពួកគេបានចូលរួមក្រុមពិភាក្សា (FGD) និងការសម្ភាសន៍បុគ្គលសំខាន់ៗ (KII) មានគ្រូវិទ្យាល័យ និងអាជ្ញាធរមូលដ្ឋាន។ ការសិក្សាក៏បានសម្ភាសន៍ស៊ីជម្រៅជាមួយយុវជនបោះបង់ការសិក្សា យុវជនមានពិការភាព និងព្រះសង្ឃផងដែរ។
ការសិក្សាស្រាវជ្រាវបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនរបស់សិស្សសាកលវិទ្យាល័យនៅក្រុងភ្នំពេញដូចជា៖ បញ្ហាជីវភាពគ្រួសារមិនសូវធូរធារ ជួបប្រទះបញ្ហាមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពក្នុងទីក្រុងភ្នំពេញ។ ស្ត្រីមានភាពទន់ខ្សោយក្នុងការធ្វើដំណើរទៅសាលាបានឆ្ងាយដូចបុរស ជាពិសេសមករៀននៅទីក្រុងដែលពួកគេពិបាករកកន្លែងស្នាក់នៅ ឬមិនអាចរស់នៅវត្តបានស្រួលដូចបុរស ដោយសិស្សស្រីងាយនឹងរងការធ្វើបាបរំលោភបំពានលើរូបរាងកាយ។ ចំពោះជនមានពិការភាពមានការពិបាកប្រើប្រាស់អគារសាលា ដូចជាសាលារៀនមានច្រើនជាន់ដែលពិបាកឡើងចុះ ពិបាកប្រើប្រាស់បង្គន់។ ឯការរើសអើងក៏មាននៅក្នុងថ្នាក់ សិស្សដែលគាត់ក្រ និងមានចំណេះខ្សត់ខ្សោយត្រូវបានគេមិនចង់និយាយរក ធ្វើឲ្យពួកគេបាក់ទឹកចិត្តលែងចង់ទៅរៀន។ និស្សិតនៅក្នុងរាជធានីភ្នំពេញក៏មានការប្រឈមខ្លាំងទៅលើបញ្ហាការសេពគប់មិត្តភក្តិខុស ហើយនាំគ្នាប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងការប្រកាន់បក្សពួក បងធំបងតូចជាដើម។ បញ្ហាបំណុលគ្រួសារ ដែលធ្វើអោយការផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗមិនបានគ្រប់គ្រាន់ដូចជាការចំណាយទៅលើមធ្យោបាយធ្វើដំណើរ ថ្លៃបង់សាលារៀន ថ្លៃសម្ភារសិក្សា និងការចំណាយផ្សេងៗទៀតលើការសិក្សានៅសកលវិទ្យាល័យក្នុងក្រុងភ្នំពេញ។ ហើយនិស្សិតនៅក្រុងភ្នំពេញ ពួកគេភាគច្រើនបានបង្ហាញថា មានបញ្ហាខ្វះការផ្តល់កន្លែងស្នាក់នៅពីសាកលវិទ្យាល័យ និងការផ្តល់អាហារូបករណ៍ដែល រាំងស្ទះដល់សិស្សនៅទីជនបទ មកបន្តការសិក្សានៅទីក្រុង។
ការសិក្សានេះក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនដូចជា៖
- យុវជន ខ្លួនឯងផ្ទាល់ត្រូវតែមានភាពតស៊ូបន្តការរៀនសូត្រពេលជួបបញ្ហាត្រូវព្យាយាមរកដំណោះស្រាយ។ បើពួកគេជួបបញ្ហាជីវភាព ពួកគេអាចទៅធ្វើការបណ្តើរសិក្សាបណ្តើរដើម្បីផ្គត់ផ្គង់ការសិក្សាតែកុំបោះបង់។
- មាតាបិតាគួរតែជំរុញលើកទឹកចិត្តកូនៗឱ្យបានចូលរៀន និងតស៊ូដើម្បីផ្គត់ផ្គង់ដល់កូនៗក្នុងការរៀនសូត្រ ។
- អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញហើយឱ្យបានពេញលេញដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស។
- សាកលវិទ្យាល័យគួរឧបត្ថម្ភ និងផ្ដល់អាហារូបករណ៍ផ្សេងៗទៀត ដើម្បីជួយទៅដល់សិស្សដែលក្រីក្រឱ្យបានចូលសិក្សា។
- អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលគួរតែចូលរួមសហការជាមួយរាជរដ្ឋាភិបាល សិក្សាពីភាពខ្វះខាត បញ្ហាប្រឈមរបស់សិស្សានុសិស្សក្រីក្រមករៀននៅភ្នំពេញ។
- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវមានការចូលរួមលើកកម្ពស់ដល់សិស្សមានពិការភាព ដូចដែលបានចែងឡើងនៅក្នុងច្បាប់គោលនយោបាយអប់រំបរិយាប័ន្នរបស់ក្រសួងអប់រំ។
លទ្ធផលស្រាវជ្រាវអំពីការវិភាគរហ័សបែបអន្តរវិស័យផ្តោតលើការការពារ និងយេនឌ័រ (IRGPA)
លទ្ធភាពទទួលបានការអប់រំរបស់យុវជនក្នុងខេត្តឧត្តមានជ័យ
ការស្រាវជ្រាវអំពីការវិភាគរហ័សបែបអន្តរវិស័យផ្តោតលើការការពារ និងយេនឌ័រ នៅក្នុងខេត្តឧត្តមានជ័យ គឺដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅពីលទ្ធភាពក្នុងការទទួលបានការអប់រំ បញ្ហាប្រឈមក្នុងទទួលបានការសិក្សា និងដំណោះស្រាយជាវិជ្ជមានសម្រាប់យុជនកម្ពុជាក្នុងខេត្តឧត្តមានជ័យ។ ការសិក្សាស្រាវជ្រាវនេះត្រូវបានអនុវត្តដោយក្រុមការអ្នកស្ម័គ្រចិត្តរបស់អង្គការ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)។ ក្រុមគោលដៅនៃការសិក្សានេះគឺជាយុវជនដែលកំពុងសិក្សានៅវិទ្យាល័យ និងសាកលវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សាក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តមានជ័យ។
ការសិក្សានេះបានអនុវត្តដោយប្រើវិធីសាស្ត្របែបគុណវិស័យដោយមានការស្រាវជ្រាវឯកសារ និងទិន្នន័យក្នុងរបាយការណ៍ដែលមានស្រាប់, មានមានក្រុមគោលដៅចូលរួមចំនួន ៤២ (ស្រី២៦នាក់)។ ពួកគេបានចូលរួមក្រុមពិភាក្សា (FGD) និងការសម្ភាសន៍បុគ្គលសំខាន់ៗ (KII) រួមមានគ្រូវិទ្យាល័យ និងអាជ្ញាធរមូលដ្ឋាន។ ការសិក្សាក៏បានសម្ភាសន៍ស៊ីជម្រៅជាមួយ យុវតីមានពិការភាពបោះបង់ការសិក្សា 0១នាក់ និងយុវជនមានពិការភាពបោះបង់ការសិក្សា។
ការស្រាវជ្រាវបានរកឃើញថា ឧបសគ្គដែលធ្វើអោយយុវជន ជាពិសេសស្រ្តី យុវជនក្នុងគ្រួសារក្រីក្រនៅជនបទ និងយុវជនមានពិការភាពគឺ បណ្តាលមកពីកត្តាធំៗ៥៖ ១) កត្តាបរិស្ថាន រួមមានកត្តាគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ, កត្តាមធ្យោបាយធ្វើដំណើររបស់សិស្សមកកាន់សាលារៀន, កត្តាសុវត្ថិភាពក្នុងកំឡុងពេលធ្វើដំណើរមកនិងទៅសាលារៀន, និងកត្តារើសអើង, ២) កត្តាតួនាទីនៃយេនឌ័រ និងទំនួលខុសត្រូវ រួមមានផ្នត់គំនិតយេនឌ័រ, ផ្នត់គំនិតសង្គម និងបរិយាប័ន្នក្នុងសង្គម, ៣) ការចូលរួមចំណែក និងកត្តាបុគ្គលផ្ទាល់ គឺការយល់ដឹងរបស់គ្រួសារក្នុងការវិនិយោគដល់ការសិក្សារបស់កូន, សង្គមមិត្តភក្តិ និងកត្តាផ្ទាល់ខ្លួន, ៤) សមត្ថភាព ទ្រព្យសម្បត្តិ និងធនធាន មានកត្តាជីវភាពគ្រួសារ និងកត្តាសាលារៀន, ៥) ការការពារ មានអាជ្ញាធរមានសមត្ថកិច្ច គ្រួសារ និងសាមីខ្លួនសិស្ស។
ការសិក្សានេះក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនដូចជា៖
- យុវជនខ្លួនឯងផ្ទាល់ បើសាលានៅឆ្ងាយគួរគិតពិចារណាក្នុងការស្នាក់នៅជិតសាលា ដូចជាការជួលបន្ទប់នៅក្បែរសាលា និងមួយចំនួនស្នាក់នៅផ្ទះជាមួយបងប្អូន តែត្រូវមានភាពតស៊ូបន្តការរៀនសូត្រពេលជួបបញ្ហាត្រូវព្យាយាមរកដំណោះស្រាយ។
- មាតាបិតាគួរតែគិតគូរដល់កូនៗនឹងលើកទឹកចិត្តឱ្យកូនខិតខំសិក្សារៀនសូត្រផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ការសិក្សាដល់កូនផ្តល់សិទ្ធិសេរីភាពក្នុងការទទួលបានការសិក្សា។
- អាជ្ញាធរមូលដ្ឋាន ត្រូវតែអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យបានពេញលេញដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្ស។
- លោកគ្រូ/អ្នកគ្រូគឺជួយជម្រុញនិងលើកទឹកចិត្តបន្ថែមដល់សិស្សានុសិស្សដូចជាការផ្តល់ជាសម្ភារសិក្សា កង់សម្រាប់ធ្វើដំណើរជាដើម។
លទ្ធផលស្រាវជ្រាវអំពីការវិភាគរហ័សបែបអន្តរវិស័យផ្តោតលើការការពារ និងយេនឌ័រ (IRGPA)
លទ្ធភាពទទួលបានការអប់រំរបស់យុវជនក្នុងខេត្តស្ទឹងត្រែង
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា (EMIS, 20220 អត្រាការបោះបង់ការសិក្សាមានកម្រិតខ្ពស់ ពិសេសនៅថ្នាក់ទី១២ (៣៨,៦%) ហើយស្រ្តី និងបរិយាប័ន្នសង្គម លើការសិស្សា និងការងារនៅតែជាបញ្ហប្រឈមសម្រាប់ស្រ្តីនៅកម្ពុជា ទោះជាស្ត្រី ៦២% បានចូលរួមក្នុងអាជីវកម្មខ្នាតតូចក៏ដោយ (USAID, 2020)។ ដោយឡែកក្នុងឆ្នាំ ២០២២ នេះឃើញថាលទ្ធផលនៃការសិក្សា នៃវិស័យអប់រំនៅក្នុងខេត្តស្ទឹងត្រែងមានការកើនឡើង តែនៅក្នុងនោះក៏មានសិស្សបោះបង់ការសិក្សាច្រើននៅទីជនបទ។ ដោយហេតុផលនេះ ក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានធ្វើការសិក្សាស្រាវជ្រាវជាមួយយុវជនដែលកំពុងសិក្សានៅវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សា ដោយមានគោលបំណងស្វែងរកបញ្ហាប្រឈមក្នុងទទួលបានការសិក្សា និងដំណោះស្រាយជាវិជ្ជមានសម្រាប់ពួកគាត់។
ការសិក្សានេះបានអនុវត្តដោយប្រើវិធីសាស្ត្របែបគុណវិស័យដោយមានការស្រាវជ្រាវឯកសារ និងទិន្នន័យក្នុងរបាយការណ៍ដែលមានស្រាប់, មានមានក្រុមគោលដៅចូលរួមចំនួន ៤១ (ស្រី២៣នាក់)។ ពួកគេបានចូលរួមក្រុមពិភាក្សា (FGD) និងការសម្ភាសន៍បុគ្គលសំខាន់ៗ (KII) មានគ្រូវិទ្យាល័យ និងអាជ្ញាធរមូលដ្ឋាន។ ការសិក្សាក៏បានសម្ភាសន៍ស៊ីជម្រៅជាមួយ យុវតីមានពិការភាពបោះបង់ការសិក្សា និងយុវជនមានពិការភាពបោះបង់ការសិក្សា។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា យុវជនមានពិការភាព និងយុវជនមានជីវភាពគ្រួសារមិនសូវធូធារនៅខេត្តស្ទឹងត្រែងជួបប្រទះផលលំបាកធ្វើដំណើរ និងមានមួយចំនួនទៀតនៅតាមកោះពេលមានទឹកជំនន់ ពិបាកឆ្លងទឹកមកសាលារៀន ហើយពេលខ្លះបុរសរងគ្រោះធ្វើដំណើរតាមផ្លូវជួបនឹងក្មេងទំនើង ហើយពួកគេបង្កបញ្ហា ចំណែកសិស្សស្រីវិញអាចនឹងប្រឈមមុខជាមួយ និងការបៀតបៀនផ្លូវភេទ។ យុវវ័យមួយចំនួនធំជាពិសេសស្ត្រីត្រូវបានបង្ខំអោយរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងតាមឪពុកម្តាយ ដោយឪពុកម្តាយមានទំនោរទៅតាមផ្នត់គំនិតតាមតំបន់នីមួយៗ។ ចំណែកសិស្សជនជាតិភាគតិចមាន ការរើសអើងពីមនុស្សជុំវិញខ្លួន ការមិនឱ្យតម្លៃដោយគិតគាត់ជាជនជាតិ ជាពិសេសពេលពួកគេឡើងមករៀននៅក្នុងខេត្ត ឬ នៅទីក្រុង ធ្វើអោយពួកគាត់ សម្រេចចិត្តបោះបង់ការសិក្សា។ ឪពុកម្តាយមួយចំនួនត្រូវបង្ខំចិត្តឱ្យកូនបោះបង់ការសិក្សា ដើម្បីជួយរកចំណូលបន្ថែមសម្រាប់គ្រួសារ។ កត្តាមួយទៀតគឺ វិទ្យាល័យមានការផ្តល់អាហារូបករណ៍តាមសាលារដ្ឋនៅមានកម្រិត វាមិនសមស្របតាមចំនួនសិស្សក្រីក្រដែលឡើងមកចង់បន្តការសិក្សា ហើយអាហារូបករណ៍សម្រាប់ការចូលការរៀន ប៉ុន្តែមិនមានផ្តល់សម្រាប់ចំណាយប្រចាំថ្ងៃផ្សេងៗឱ្យសមរម្យ និងការចំណាយលើសម្ភារសិក្សានោះទេ។
ការសិក្សាក៏បានលើកឡើងពីអនុសាសន៍មួយចំនួនដូចជា៖
- យុវជន ត្រូវអត់ធ្មត់ចេះតស៊ូព្យាយាមរាល់ឧបសគ្គដែលកើតឡើង ហើយប្រឹងប្រែងសិក្សាអោយបានល្អប្រសើរ។
- អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពអោយមានប្រសិទ្ធិភាពខ្ពស់។
- លោកគ្រូ/អ្នកគ្រូ ជួយជំរុញទឹកចិត្តសិស្សានុសិស្សដែលជាយុវជន យុវនារីអោយឆាបឆួលចង់សិក្សាបញ្ចប់មធ្យមសិក្សាទុតិយភូមិ និងបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។
- អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បន្តការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំដល់យុវសិស្ស និងមាតាបិតាសិស្ស។
- ក្រសួងអប់រំ យុវជន និងកីឡា គួរតែសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជាដៃគូដែលធ្វើការពាក់ព័ន្ធវិស័យអប់រំ ឱ្យធ្វើកាន់តែស្និទ្ធនៅតាមមូលដ្ឋាននានា ពិសេសតំបន់ដាច់ស្រយាលដើម្បីជួយសិស្សានុសិស្សដែលខ្វះខាត។